Lionel Messi ត្រូវបានរាយការណ៍ថា ចង់ឱ្យ Luka Modric មកចូលរួមជាមួយគេនៅ Inter Miami បន្ទាប់ពីប្រធានក្លិប David Beckham បានបង្ហើបថាបានជួបពិភាក្សាជាមួយខ្សែបម្រើរបស់ Real Madrid រូបនេះ។
មានការភ្ជាប់ កីឡាករចាស់វស្សារូបនេះទៅនឹងក្លិបនៅសហរដ្ឋអាមេរិក ពេលដែលកិច្ចសន្យារបស់គេជាមួយក្លិបអេស្ប៉ាញ នឹងផុតកំណត់នាដំណាច់រដូវកាលនេះ។
ទោះបីជា Modric មានវ័យ៣៨ឆ្នាំទៅហើយក្ដី ប៉ុន្ដែអតីតតារាឆ្នើមរបស់ Real Madrid, លោក Pedja Mijatovic បានអះអាងថា Messi បានស្នើក្លិប Inter Miami ឱ្យនាំយកម្ចាស់ពាន Ballon d’Or ឆ្នាំ២០១៨ មកចូលក្រុម។
លោក Mijatovic បានថ្លែងប្រាប់ Cadena SER ថា៖ “គេទទួលបានសំណើពីសហរដ្ឋអាមេរិក ដូច្នេះមានក្រុមជាច្រើន និងពីក្រុមជាក់លាក់មួយ។ គេធ្លាប់មានសំណើមួយនៅអារ៉ាប៊ី សាអ៊ូឌីត ប៉ុន្ដែគេចង់បន្ដនៅ Madrid។ Messi ខ្លួនឯង មានការចាប់អារម្មណ៍។ នៅក្រូអាត កាលពីប៉ុន្មានថ្ងៃមុន Modric បានជួបជាមួយ Beckham នៅកន្លែងទទួលទានអាហារ”៕