Real Madrid នឹងជួបតតាំងជាមួយ Napoli ក្នុងជុំទី២នៃពូល C ពានរង្វាន់ UEFA Champions League នារាត្រីថ្ងៃអង្គារ ខណៈខ្សែការពារ David Alaba ពុំមានឈ្មោះក្នុងបញ្ជីកីឡាករ ដែលនឹងធ្វើដំណើរទៅអ៊ីតាលីនោះទេ។
ខ្សែការពារអូទ្រីសរូបនេះ ពុំត្រូវបានកោះហៅដោយសារបញ្ហារបួស ដូចទៅនឹងមិត្តរួមក្រុមផ្សេងទៀតដូចជា Arda Guler, Eder Militao និង Thibaut Courtois។
ទោះយ៉ាងណាក្ដី Vinicius Jr. និង Antonio Rudiger អាចត្រលប់មកវិញបាន បន្ទាប់ពីសះស្បើយពីបញ្ហារបួស ខណៈកីឡាករយុវជន Alvaro Carrillo ត្រូវបានកោះហៅជំនួសកន្លែងរបស់ Alaba។
កីឡាករដែល Real Madrid កោះហៅមានដូចជា៖
អ្នកចាំទី: Lunin, Kepa, Canizares
ខ្សែការពារ: Dani Carvajal, Lucas Vazquez, Nacho, Fran Garcia, Rudiger, Mendy, Carrillo
ខ្សែបម្រើ: Tchouameni, Camavinga, Toni Kroos, Luka Modric, Fede Valverde, Dani Ceballos, Bellingham
ខ្សែប្រយុទ្ធ: Vinicius, Rodrygo, Joselu, Brahim