Wednesday, June 18, 2025
[the_ad_group id="102"]

លេចលឺថា Man City ឈានដល់កិច្ចព្រមព្រៀងលក់ Cancelo ឱ្យ Barca ជាអចិន្ត្រៃយ៍

យោងតាមការចុះផ្សាយពីសារព័ត៌មាន Mirror បានបង្ហាញឱ្យដឹងថា ក្លិប Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Barcelona ក្នុងការលក់ Joao Cancelo ជាអចិន្ត្រៃយ៍។

ជាក់ស្តែង Cancelo ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលត្រូវបានក្លិប Barca ចុះហត្ថលេខានាំយកមក នៅរដូវក្តៅនេះ ស្របពេលខ្សែការពាររូបនេះ បានបង្ហាញភាពលេចធ្លោភ្លាមៗសម្រាប់ក្រុម ដោយរួមចំណែករកបាន ២គ្រាប់រួចទៅហើយ ។

យ៉ាងណាមិញ ក្លិប Barca ត្រូវបានគេរាយការណ៍ថា បានចរចាជាមួយក្លិប Man City រួចរាល់ហើយ ជុំវិញការផ្ទេរសម្រាប់ Cancelo ជាអចិន្ត្រៃយ៍ បន្ទាប់ពីបានមើលឃើញពីសមត្ថភាពរបស់ខ្សែការពារស្លាបស្តាំរូបនេះ។​

មិនតែប៉ុណ្ណោះ បើតាម Mirror បានចុះផ្សាយថា ក្លិប Man City បានយល់ព្រម ក្នុងការលក់ខ្សែការពាររូបនេះ ក្នុងតម្លៃ ២៤,៣លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ។ បច្ចុប្បន្ន Cancelo កំពុងលេងឱ្យក្លិប Barca ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែកីឡាករខ្លួនឯងផ្ទាល់ហាក់មានចិត្តចង់បន្តលេងឱ្យនៅទីនេះ រយ:ពេលយូរទៅមុខទៀត ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]