Sunday, June 22, 2025
[the_ad_group id="102"]

Max Verstappen ក្លាយជាជើងឯកពិភពលោកការប្រណាំងរថយន្ត F1 រដូវកាល២០២៣ ក្រោយឈ្នះការប្រកួតកម្មវិធី Qatar Grand Prix

កីឡាករហូឡង់ Max Verstappen បានក្លាយជាម្ចាស់ជើងឯកពិភពលោកប្រចាំឆ្នាំ២០២៣ ទៅលើការប្រណាំងរថយន្ត F1 បន្ទាប់ពីរូបគេបានទទួលជ័យជម្នះនៅក្នុងការប្រកួតកម្មវិធី Qatar Grand Prix រួចមក។

ជាការពិត ការប្រកួតដែលធ្វើឡើងនាទីលាន Lusail International Circuit នាទីក្រុង Lusail ប្រទេសកាតា កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាចំនួន ៥៧ជុំទីលាន មានចម្ងាយផ្លូវប្រមាណ 308.611 គីឡូម៉ែត្រ។ យ៉ាងណា Max Verstappen មកពីក្រុម Max Verstappen បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់តែ ១ម៉ោង ២៧នាទី និង៣៩វិនាទី ចុច១៦៨ ខណៈកីឡាករអូស្ត្រាលី Oscar Piastri មកពីក្រុម McLaren បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ៤វិនាទី ចុច៨៣៣ ហើយកីឡាករអង់គ្លេស Lando Norris មកពីក្រុម McLaren ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ៥វិនាទី ចុច៩៦៩។

យ៉ាងណាមិញ ការដែល Max Verstappen បានកា្លយជាម្ចាស់ជើងឯកពិភពលោក ប្រចាំរដូវកាល២០២៣ នេះ គឺបន្ទាប់ពីរូបគេមានពិន្ទុសរុបដល់ ៤៣៣ពិន្ទុ ច្រើនជាងកីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២ ដល់ទៅ ២០៩ពិន្ទុ ឯណោះ ហើយការប្រកួតនៅសល់៥ទីលានទៀត។

នេះគឺជាលើកទី៣ជាប់ៗគ្នាហើយ ដែល Max Verstappen បានក្លាយជាម្ចាស់ជើងឯកពិភពលោកនៃការប្រណាំងរថយន្ត F1 បន្ទាប់ពីបានឈ្នះក្នុងរដូវកាល ២០២២ និង ២០២១ កន្លងទៅ។

សូមបញ្ជាក់ថា កម្មវិធី Qatar Grand Prix គឺជាទីលានទី១៧ ក្នុងចំណោម ២២ ទីលាននៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល២០២៣នេះ។

ការប្រកួតជាបន្ត ដំណាក់កាលទី១៨ ជាកម្មវិធី United States Grand Prix ធ្វើឡើង ទីក្រុង Austin រដ្ឋTexas សហរដ្ឋអាមេរិក ថ្ងៃទី ២២ ខែតុលា ខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]