Sunday, June 22, 2025
[the_ad_group id="102"]

Militao អាចត្រលប់មកទីលានវិញ មុនកាលកំណត់ ខណៈស្ថានភាពរបួសកាន់តែប្រសើរឡើង

Real Madrid បានប្រឈមនឹងបញ្ហារបួសកីឡាករសំខាន់បំផុតពីររូប នៅពេលចាប់ផ្ដើមរដូវកាលនេះ ដោយ Thibaut Courtois បានរបួសដាច់សរសៃរ ACL ពេលហ្វឹកហាត់ ហើយ Eder Militao ក៏ជួបបញ្ហានេះដូចគ្នា នៅប៉ុន្មានថ្ងៃបន្ទាប់ អំឡុងការប្រកួត។

ចាប់ពីពេលនោះមក កីឡាករទាំងពីររូបបានទទួលការវះកាត់ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យតាមដំណាក់កាលនៃការព្យាបាល។ Militao បង្ហាញសញ្ញាយ៉ាងល្អ ដោយគេមានភាពប្រសើរឡើង ហើយអាចត្រូវបានរំពឹងថាត្រលប់មកទីលានប្រកួតវិញ មុនពេលកំណត់។

យោងតាមប្រភពពី Relevo បានឱ្យដឹងថា ខ្សែការពារប្រេស៊ីល អាចនឹងត្រលប់មកកាន់ទីលានប្រកួតវិញ នាខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្ដែ Real Madrid ទំនងមិនប្រថុយដាក់រូបគេឱ្យចូលលេងភ្លាមនោះទេ។

Militao​ ទំនងអាចត្រលប់មកកាន់ការប្រកួតនាខែមីនា ដែលមានន័យថា គេអាចនឹងបានចូលរួមការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]