Saturday, June 21, 2025
[the_ad_group id="102"]

គ្រូ Man City លើកទឹកចិត្តកូនក្រុមក្រោយរងបរាជ័យ២ប្រកួតជាប់គ្នានៅ Premier League

គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយលើកទឹកចិត្តកូនក្រុម ឱ្យប្រឹងប្រែងបន្ដឆ្ពោះទៅមុខ បន្ទាប់ពីពួកគេបានរងបរាជ័យ ២ប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ជាលើកដំបូងតាំងពីឆ្នាំ២០១៨ មក។

ជាការពិត Man City ទើបតែបានចាញ់ Arsenal ដោយលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ ដោយគ្រាប់បាល់ជ័យជម្នះតែ១គ្រាប់គត់របស់ក្រុមកាំភ្លើងធំកើតឡើងដោយ Gabriel Martinelli នៅ ក្នុងការប្រកួតនាទីលាន Emirates។

នេះគឺជាបរាជ័យ ២ប្រកួតជាប់គ្នាហើយ សម្រាប់ក្រុមមេឃខៀវ បន្ទាប់ពីពួកគេទើបតែចាញ់ក្រុម Wolverhampton កាលពីសប្តាហ៍មុន។

ក្រោយចប់ការប្រកួត លោក Guardiola បាននិយាយថា៖ “វាគឺជាបាល់ទាត់។ យើងបរាជ័យក្នុងការប្រកួត។ ប្រហែលជាយើងត្រូវការនៅពីក្រោយគូប្រជែងរបស់យើង បន្ទាប់ពីអ្វីដែលបានកើតឡើងនាពេលកន្លងមក។ យើងស្ថិតនៅក្នុងខែតុលា ហើយមានគេនិយាយថា វាមិនអាចកើតឡើងនោះទេ។ មិនមានក្រុមណាមួយក្នុងប្រវត្តិសាស្ដ្ររបស់ Premier League ដែលឈ្នះពាននេះ៤ឆ្នាំជាប់គ្នា។ ផ្អែកលើបទពិសោធរបស់ខ្ញុំ ដំណើរនេះនៅវែងឆ្ងាយ។ វាជាពេលដែលត្រូវត្រលប់មកវិញ ឱ្យខ្លាំងជាងមុន ហើយប្រកួតប្រជែងជាថ្មី។”

ក្រោយឆ្លងកាត់៨ប្រកួត កន្លងមក Man City កំពុងឈរលេខ៣ មាន១៨ពិន្ទុ ខណៈ Arsenal បានឡើងមកឈរនៅលេខ២ មាន២០ពិន្ទុ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]