Saturday, June 21, 2025
[the_ad_group id="102"]

អនាគត​ម្ចាស់​ថ្មី​ព្រះអង្គម្ចាស់​កាតា ត្រៀម​តំណែង​ធំ​សម្រាប់ David Beckham ហើយ​ស្រេច​នៅ Man United

អតីត​កីឡាករ​ឆ្នើម​លោក David Beckham ដែល​សព្វថ្ងៃ​ជា​ប្រធាន​ក្លឹប Inter Miami មាន​វត្តមាន Lionel Messi ឈរ​ជើង​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​រាយការណ៍​ថា​ក៏​នឹង​ផ្សារភ្ជាប់​ទៅ​កាន់​អតីត​ក្លឹប​ជា​ថ្មី ប្រសិន​ណា​ពេល​ខាង​មុខ ការ​ដេញ​ថ្លៃ​ទទួល​ម្ចាស់​ថ្មី ជា​ព្រះ​អង្គ​ម្ចាស់​កាតា Sheikh Jassim Bin Hamad Al Thani ជោគជ័យ​ដូច​គ្រោង​ទុក។

នេះ​តាំង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ ដែល United ប្រកាស​ដាក់​លក់​ក្លឹប ក្រោម​សិទ្ធ​របស់​ម្ចាស់​បច្ចុប្បន្ន​ត្រកូល Glazer ដែល​មិន​ទាន់​រក​ឃើញ​ម្ចាស់​ថ្មី ដេញ​ថ្លៃ​ត្រូវរ៉ូវ​គ្នា​នោះ។ យ៉ាង​ណា​បើ​តាម​ដំណឹង​គឺ​មាន​ភាគរយ​ខ្ពស់ ខាង​សេដ្ឋី​នៅ​កាតា អាច​ជោគជ័យ​លើ​ការ​ចរចា បើ​ធៀប​នឹង​អ្នក​ជំនួញ​ឯ​ទៀត​នៅ​សហរដ្ឋអាមេរិក ឬ​អង់គ្លេស។

ប្រភព​ TalkSPORT ចុះ​ផ្សាយ ខាង​លោក Beckham ក៏​ផ្សារភ្ជាប់​ជាមួយ​ព្រះអង្គម្ចាស់​នៅ​កាតា​ពេល​នេះ​ដែរ ដ្បិត​បាន​ជូន​ដំណឹង​មុន ថា​នឹង​ទទួល​បាន​តំណែង​ធំ គឺ​ជា​ឯកអគ្គរដ្ឋទូត​អន្តរជាតិ​ប្រចាំ​ក្លឹប Man United ក្នុង​ករណី​ការ​ទិញ​យក​ក្លឹប​សម្រេច​ទៅ​បាន ១០០ ភាគរយ។

គួរ​ឲ្យ​ដឹង​ថា កន្លង​មក​បុរស​សញ្ជាតិ​អង់គ្លេស ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​ក្លឹប Man United បែប​នេះ៖ “យើង​អាច​ថា​ជា​ក្លឹប ឬ​មិន​មែន​ជា​ក្លឹប​ធំ​បំផុត​មួយ​ក្នុង​លោក តែ​យើង​ត្រូវ​ការ គឺ​ភាព​នឹងន ខ្ញុំ​គិត​ថា​វា​សំខាន់​បំផុត យើង​សុទ្ធ​តែ​មាន​ចិត្ត​គិត​រៀង​ខ្លួន ចង់​បាន​នរណា​មក​កាន់កាប់​ក្លឹប មើល​ថែ​ក្លឹប​ពេល​ទៅ​មុខ យើង​ពិត​ជា​ចង់​ត្រលប់​ក្លឹប​មួយ​នេះ​មក​កាន់​ចំណុច​កំពូល ដូច្នេះ​ខ្ញុំ​ជឿ​លើ​មនុស្ស​ដែល​ត្រឹមត្រូវ សក្តិសម​ក្នុង​ការ​ធ្វើ​វា”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]