Sunday, June 22, 2025
[the_ad_group id="102"]

Giroud ជាប់ឈ្មោះជាអ្នកចាំទី ក្នុងជម្រើស១១នាក់ប្រចាំសប្ដាហ៍នៅ Serie A

តារាឆ្នើម Olivier Giroud របស់ក្លិប AC Milan បានជាប់ឈ្មោះនៅក្នុងជម្រើស១១នាក់ល្អបំផុតរបស់ Serie A ក្រោយគេបានបង្ហាញភាពលេចធ្លោនៅក្នុងតំណែងជាអ្នកចាំទី ទល់នឹង Genoa។

ខ្សែប្រយុទ្ធចាស់វស្សាបានបង្ខំចិត្តលេងជាអ្នកចាំទី បន្ទាប់ពី Mike Maignan ទទួលបានកាតក្រហមនៅចុងម៉ោងទល់នឹង Genoa។

Giroud បានសង្គ្រោះបាល់ក្នុងនាទីចុងក្រោយនៃការប្រកួត ដែលជួយឱ្យក្រុមរបស់គេរក្សា Clean sheet និងទទួលបាន៣ពិន្ទុ និងឡើងមកកាន់កំពូលតារាង Serie A។ ខ្សែប្រយុទ្ធអាមេរិក Christian Pulisic ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ Milan ក្នុងនាទីទី៨៧។

ហើយការបង្ហាញសមត្ថភាពយ៉ាងគួរឱ្យភ្ញាក់ផ្អើលរបស់ Giroud បានជួយឱ្យគេជាប់ក្នុងបញ្ជី Serie A Team of the Week ក្នុងនាមជាអ្នកចាំទី ជាជាងតំណែងស្នូលរបស់គេជាខ្សែប្រយុទ្ធកណ្ដាល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]