ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បាននិយាយមុខបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានចេតនាចង់ចំណាយពេលណាមួយ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona វិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង នៅដើមឆ្នាំក្រោយនោះឡើយ។
ជាការពិតណាស់ មានពាក្យចចាមអារ៉ាមកន្លងមក បានរាយការណ៍ថា Messi អាចនឹងពិចារណាក្នុងការវិលត្រលប់ទៅកាន់ក្លិបអេស្ប៉ាញវិញ ចំពេលស្ថាននៅក្នុងក្លិប Inter Miami ហាក់មិនដំណើរការទៅតាមអ្វីដែលខ្លួនរំពឹងទុក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយថ្លែងបន្ទាប់ពីការប្រកួតរវាងជម្រើសជាតិអាហ្សង់ទីនជាមួយប៉េរូ Messi បានបង្ហើបថាគេនឹងមិនចូលរួមជាលើកទីពីរជាមួយ Barca នៅរដូវកាលនេះទេ។
Messi បាននិយាយទៀតថា ៖ “ទេ វាជារឿងអាម៉ាស់មួយ ដែលយើងមិនបានឆ្លងផុតវគ្គជម្រុះ តែយើងកៀកណាស់ទៅហើយ។ ខ្ញុំខកខានការប្រកួតពីរបីចុងក្រោយ ដោយសាររបួស។តែខ្ញុំនឹងវិលត្រលប់មកវិញ និងផ្តោតទៅលើការប្រកួតបន្តបន្ទាប់ “ ៕