Tuesday, June 24, 2025
[the_ad_group id="102"]

Messi ចេញមុខបញ្ជាក់ច្បាស់ៗជុំវិញរឿងវិលត្រលប់ទៅកាន់ក្លិប Barca វិញ

ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បាននិយាយមុខបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានចេតនាចង់ចំណាយពេលណាមួយ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona វិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង នៅដើមឆ្នាំក្រោយនោះឡើយ។

ជាការពិតណាស់ មានពាក្យចចាមអារ៉ាមកន្លងមក បានរាយការណ៍ថា Messi អាចនឹងពិចារណាក្នុងការវិលត្រលប់ទៅកាន់ក្លិបអេស្ប៉ាញវិញ ចំពេលស្ថាននៅក្នុងក្លិប Inter Miami ហាក់មិនដំណើរការទៅតាមអ្វីដែលខ្លួនរំពឹងទុក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយថ្លែងបន្ទាប់ពីការប្រកួតរវាងជម្រើសជាតិអាហ្សង់ទីនជាមួយប៉េរូ Messi បាន​បង្ហើប​ថា​គេនឹង​មិន​ចូល​រួម​ជា​លើក​ទី​ពីរ​ជាមួយ Barca ​នៅ​រដូវ​កាល​នេះ​ទេ។

Messi បាននិយាយទៀតថា ៖ “ទេ វាជារឿងអាម៉ាស់មួយ ដែលយើងមិនបានឆ្លងផុតវគ្គជម្រុះ តែយើងកៀកណាស់ទៅហើយ។ ខ្ញុំខកខានការប្រកួតពីរបីចុងក្រោយ ដោយសាររបួស។តែខ្ញុំនឹងវិលត្រលប់មកវិញ និងផ្តោតទៅលើការប្រកួតបន្តបន្ទាប់ “ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]