Sunday, June 22, 2025
[the_ad_group id="102"]

Pep កំពុងជំរុញឱ្យ Man City ចុះហត្ថលេខានាំយកតារាឆ្នើម Bayern ម្នាក់ចូលក្រុម

ថ្មីៗនេះ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍មកថា ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Jamal Musiala ។

ជាក់ស្តែងកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានចាត់ទុកថាជាកីឡាករ ដែលមានមានទេពកោសល្យល្អបំផុតរបស់អឺរ៉ុប ដោយគេបានក្លាយជាផ្នែកដ៏សំខាន់របស់ក្រុម Bayern ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ថ្មីៗនេះបានអះអាងថាក្លិបយក្សនៅ Premier League គឺ Man City និង Liverpool ស្ថិតក្នុងចំណោមក្រុមដែលកំពុងផ្តោតលើការផ្លាស់ប្តូរអាចទៅរួចមួយសម្រាប់ Musiala ។

ហើយឥឡូវនេះ បើតាមអ្នកកាសែតរបស់ The Bild លោក Christian Falk បានបង្ហាញទៀតថា គ្រូបង្វឹកលោក Guardiola ក៏កំពុងជំរុញក្លិបរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រជែងជាមួយក្លិបធំៗផ្សេងទៀត ដើម្បីនាំយកកីឡាករវ័យ ២០ រូបនេះ មកកាន់ទឹកដី Etihad ឱ្យបាន ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]