Tammy Abraham អាចនឹងទទួលបានឱកាសត្រលប់ទៅអង់គ្លេសវិញ ក្រោយមានក្លិបនៅអង់គ្លេស បង្ហាញការចាប់អារម្មណ៍ នេះបើយោងតាមប្រភពពី TEAMtalk។
ប្រភពខាងលើបានអះអាងថា ក្លិប Brentford ស្ថិតនៅក្នុងចំណោមក្លិបនៃលីគកំពូលអង់គ្លេស ដែលចង់បាន អតីតកីឡាកររបស់ក្លិប Chelsea រូបនេះទៅចូលរួម។
នេះក៏ដោយសារតែ អ្នកចាត់ការបច្ចុប្បន្នរបស់ Roma លោក Jose Mourinho បានត្រៀមក្នុងការចាកចេញពីក្លិបអ៊ីតាលី នារដូវក្ដៅខាងមុខ ដែលនាំឱ្យមានការផ្លាស់ប្ដូរសមាសភាពនៅក្នុងក្រុមទ្រង់ទ្រាយធំ។
ហើយក្លិប Brentford និង Aston Villa កំពុងស្ថិតនៅក្នុងចំណោមបេក្ខភាពជួរមុខ ក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធអង់គ្លេស Abraham៕