Sunday, June 22, 2025
[the_ad_group id="102"]

Atletico សម្លឹងឃើញកីឡាករ PSG មកជំនួស De Paul ដែលត្រៀមចាកចេញ

ក្ន​ុងរយៈពេល១២ខែចុងក្រោយ មានលេចឮដំណឹងចចាមអារ៉ាម ពាក់ព័ន្ធនឹងខ្សែបម្រើ Rodrigo de Paul ជាមួយនឹងក្លិបនៅអ៊ីតាលី ខណៈសារព័ត៌មាន Tuttosport បានរាយការណ៍ថា ក្លិប Juventus មានបំណងចង់នាំយករូបគេទៅចូលរួមក្នុងទីផ្សារខែមករាខាងមុខ។

ក្លិបសេះបង្កង់ បានត្រៀមក្នុងការដាក់សំណើផ្ទេរ De Paul ពីក្លិប Atletico Madrid ក្នុងការខ្ចីជើង ហើយមានជម្រើសក្នុងការទិញផ្ដាច់។

ប្រភពខាងលើ ក៏បានអះអាងថា ប្រសិនបើ De Paul ត្រូវបានអនុញ្ញាតឱ្យចាកចេញពី Atletico នោះក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ នឹងផ្ទេរយក ខ្សែបម្រើអេស្ប៉ាញ Fabian Ruiz ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Paris Saint-Germain៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]