ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Joao Felix ថ្មីៗនេះ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Vinicius Junior របស់ក្លិប Real Madrid នៅមុនពេលការប្រកួត El Clasico នាយប់ថ្ងៃសៅរ៍ខាងមុខ។
ជាការពិតណាស់ El Clasico ជាជំនួបដ៏ធំបំផុតក្នុងពិភពបាល់ទាត់ ដែលអ្នកគាំទ្រសុទ្ធតែទន្ទឹងរង់ចាំជាយូរមកហើយ ខណ: Felix មិនមានអ្វីក្រៅតែពីការកោតសរសើរទៅលើគូប្រជែងរបស់ខ្លួន ជាពិសេសខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល នៅមុនជំនួបដ៏ធំនេះ។
មិនតែប៉ុណ្ណោះដោយថ្លែងនៅមុនការប្រកួត El Clasico កីឡាករសញ្ជាតិព័រទុយហ្គាល់បាននិយាយ ប្រាប់ Barca Universal ថា ៖
“យើងសុទ្ធតែបានដឹងថា Vinicius គឺជាកីឡាករដ៏ល្អម្នាក់ រហ័សរហួន និងមានជំនាញដ៏អស្ចារ្យ។ ប៉ុន្តែក៏មានកីឡាករផ្សេងទៀត នៅ Real Madrid ផងដែរ ដែលអាចរកគ្រាប់បាល់បានគ្រប់ពេលវេលា ហើយយើងដឹងថាកីឡាកររបស់ពួកគេសុទ្ធតែគ្រោះ.ថ្នាក់“៕