ក្លិប Manchester United និង Liverpool មានការប្រកួតប្រជែងក្នុងការចុះហត្ថលេខាខ្សែការពារអេស្ប៉ាញ Rubin Le Normand របស់ក្លិប Real Sociedad។
ខ្សែការពារកណ្ដាលរូបនេះ បានបង្ហាញសមត្ថភាពលេចធ្លោ ក្នុងការប្រកួតនៅ La Liga ហើយពេលនេះ គេទទួលបានការចាប់អារម្មណ៍ពីក្លិបនៅបរទេស ជាពិសេសនៅ Premier League។
Le Normand ទទួលបានឱកាសបង្ហាញខ្លួន៦លើក សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីបានប្ដូរពីបារាំង កាលពីដើមឆ្នាំនេះ។
ខ្សែការពារកណ្ដាលវ័យ២៦ឆ្នាំ មានតម្លៃផ្ដាច់កុងត្រា៤៣លានផោន នៅ Real Sociedad ខណៈកុងត្រារបស់គេ មានសុពលភាពរហូតដល់ឆ្នាំ២០២៦៕