ខ្សែបម្រើបារាំង Christopher Nkunku អាចនឹងត្រលប់ទៅកាន់ទីលានប្រកួត បាននាពេលឆាប់ៗនេះ បន្ទាប់ពីជិតឈានដល់ការសះស្បើយនូវបញ្ហារបួសជង្គង់ នេះបើតាមការអះអាងរបស់គ្រូបង្គោល Mauricio Pochettino។
Nkunku បានផ្លាស់ទៅចូលរួមក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ កាលពីខែមិថុនា ពីក្លិប RB Leipzig ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៥៣លានផោន ប៉ុន្ដែគេមិនទាន់បានលេងក្នុងប្រកួតផ្លវការសម្រាប់ក្រុមតោខៀវនៅឡើយទេ។
លោក Pochettino បាននិយាយកាលពីថ្ងៃសុក្រថា កីឡាករវ័យ២៥ឆ្នាំ ជិតដល់ការត្រលប់មកវិញ ក្រោយស្ថានភាពរបួសជង្គង់របស់គេ មានការប្រសើរឡើង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Pochettino បាននិយាយថា៖ “គេពិតជាធ្វើបានល្អ។ គេពិតជាខិតកៀក ក្នុងការត្រលប់មកវិញ។ ប្រហែលជាបន្ទាប់ពីសម្រាកក្នុងប្រកួតអន្ដរជាតិ គេប្រហែលត្រលប់មកវិញបាន ខ្ញុំមិនច្បាស់ទេ”៕