ក្លិប Real Madrid ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថាកំពុងទទួលបានឱកាស ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kalvin Phillips របស់ក្លិប Manchetesr City នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។
ជាក់ស្តែងកីឡាករវ័យ ២៧ ឆ្នាំរូបនេះ កំពុងប្រឈមមុខជាមួយនឹងអានាគតមិនច្បាស់លាស់នោះឡើយ នៅឯកីឡដ្ឋាន Etihad បន្ទាប់ពីមិនបានបង្ហាញខ្លួនគ្រប់គ្រាប់ក្រោមការដឹកនាំរបស់លោក Pep ចាប់តាំងពីផ្ទេរមកពីក្រុម Leeds United ក្នុងឆ្នាំ ២០២២ មក ។
យ៉ាងណាមិញ បើទោះបីជា Phillips នៅសល់កុងត្រារយៈពេល ៥ ឆ្នាំនៅ Etihad ក៏ដោយ តែខ្សែបម្រើរូបនេះ បានបង្ហើបពីឱកាសក្នុងការចាកចេញដែលអាចទៅរួចមួយ ពីក្លិប Man City ក្នុងខែមករាខាងមុខ ខណៈពេលដែលអ្នកចាត់ការ Pep Guardiola ក៏មិនបានបដិសេធចំពោះឱកាសនេះ ផងដែរ។
ហើយឥឡូវនេះ បើយោងតាមសារព័ត៌មានអេស្ប៉ាញ Defensa Central បានបង្ហាញឱ្យដឹងថា ទីភ្នាក់ងាររបស់ Phillips បានទាក់ទងជាមួយ Real Madrid ហើយបានផ្តល់ជូនកីឡាកររូបនេះទៅកាន់ក្លិបអេស្ប៉ាញ ដើម្បីពិចារណាលើ នៅពេលទីផ្សារបើកឡើងវិញ នៅដើមឆ្នាំក្រោយ៕