នាមខ្សែការពារថ្លៃបំផុតលំដាប់ទី ២ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ កីឡាករក្រូអាត Josko Gvardiol បានបង្ហើបអំពីភាពភ្ញាក់ផ្អើលបំផុត ចំពោះមិត្តរួមទ្រនំពីររូបនៅក្លឹប Manchester City ចាប់តាំងថ្ងៃដំបូងគេមកចូលរួមនៅរដូវក្តៅ ក្រោយមើលឃើញគុណភាពដ៏អស្ចារ្យ។
បញ្ជាក់ឲ្យបងប្អូនដឹង Gvardiol ផ្ទេរចេញពី RB Leipzig មកចុះចូលនៅសំពៅមាស City ក្នុងតម្លៃខ្លួន ៧៧,៦ លានផោន។ យ៉ាងណាទម្រង់លេងពេលចុងក្រោយ ក៏ទទួលបានភាពសកម្មញឹកញាប់ផងដែរក្រោមការដឹកនាំរបស់លោក Pep Guardiola នេះស្ថិតិ ១១ ប្រកួត ឈរជើងដល់ទៅ ៩១១ នាទីឯណោះ។
នៅបទសម្ភាសន៍ជាមួយទំព័រផ្លូវការ បុរសវ័យ ២១ ឆ្នាំ បានរៀបរាប់យ៉ាងដូច្នោះថា៖ “Ederson និង Rodri ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត បើនិយាយអំពី eddie ត្រង់គេជាអ្នកចាំទីដែលស្អិតជាមួយបាល់ ហើយ Rodri វិញ គេតែងតែស្ថិតក្នុងពេលវេលាណាទាំងអស់ ក៏តែងគ្រប់គ្រងបាល់ដ៏អស្ចារ្យ”។
រំឭកដែរថា កំឡុងពេលបង្ហាញខ្លួនថ្មីថ្មោងរបស់ Gvardiol ក៏មានមតិសរសើរឥតដាច់ពីមាត់ អំពីទម្រង់លេងដ៏ល្អ ជាក់ស្តែងសូម្បីអ្នកវិភាគឲ្យប៉ុស្តិ៍ Sky Sports ឡោក Gary Neville ក៏លាន់មាត់៖ “Gvardiol គេធ្វើបានល្អណាស់ នេះគេដូចប្រែខ្លួនទៅជា Paolo Maldini [អតីតតារាឆ្នើមអ៊ីតាលី]”៕