Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករអេស្ប៉ាញម្នាក់ខកឱកាសចូលរួម Real Madrid ដោយសារ Alaba

ខ្សែការពារកណ្ដាល Pau Torres បន្ដការលេងដ៏ល្អរបស់ខ្លួន សម្រាប់ក្លិប Aston Villa បន្ទាប់ពីបានផ្លាស់ទៅក្លិបអង់គ្លេសមួយនេះពី Villarreal អំឡុងទីផ្សាររដូវក្ដៅ ក្រោមការដឹកនាំរបស់លោក Unai Emery។

ទោះយ៉ាងណាក្ដី គេធ្លាប់ទទួលបានឱកាសចាកចេញពី Villarreal ក្នុងឆ្នាំ២០២១ ដោយកាលនោះ ក្លិប Real Madrid មានការចាប់អារម្មណ៍លើរូបគេ ដើម្បីជំនួស Sergio Ramos ដែលបានចាកចេញ។

ទោះយ៉ាងណាក្ដី Torres បានប្រាប់សារព័ត៌មាន Relevo ថា ទីបំផុតទៅ គេមិនត្រូវបានយកទៅចូលរួមក្លិបអធិរាជសនោះទេ ដោយពួកគេជ្រើសរើស David Alaba ដែលចាកចេញពី Bayern Munich ដោយមិនមានតម្លៃផ្ទេរ។

ខ្សែការពារជម្រើសជាតិអេស្ប៉ាញ បាននិយាយថា៖ “ខ្ញុំមិនបានបដិសេធពួកគេនោះទេ។ ខ្ញុំមិនអាចច្រានចោលសំណើក្លិបដូចជា Real Madrid​ ឬ Barcelona ឡើយ។ មានការចរចា ប៉ុន្ដែនៅទីបំផុត ពួកគេមានឱកាសផ្នែកទីផ្សារ ដែលពិតជាល្អ ដោយចុះហត្ថលេខាយក Alaba ដោយពុំអស់ថ្លៃផ្ទេរ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]