Sunday, June 22, 2025
[the_ad_group id="102"]

៤ ក្លឹប​ចាប់​អារម្មណ៍​មក​លើ Kalvin Phillips នេះ​រង់ចាំ​តែ​ថ្ងៃ​បើក​ទីផ្សារ​ដោះដូរ​ប៉ុណ្ណោះ

ខណៈ​នេះ​ដូច​បាន​ឃើញ​ស្ថានភាព Kalvin Phillips ជាមួយ​ក្លឹប​សំពៅ​មាស Manchester City ហាក់​មិន​អំណោយ​ផល​ឡើយ ត្រង់​មើល​ឃើញ​ការ​ខ្សត់​ឱកាស​បង្ហាញ​ខ្លួន ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola នា​រដូវ​កាល ២០២៣/២៤។

City ​បាន​យក​លុយ ៤២ លាន​ផោន ទៅ​ថ្ពក់​ចេញ​ Phillips ពី Leeds United កាល​រដូវ​ក្តៅ​ឆ្នាំ ២០២២ ហើយ​រដូវ​កាល​មុន​ក៏​ជា​ផ្នែក​មួយ​ជួយ​ក្លឹប​លើក​ពាន ៣ នៅ​រដូវ​កាល​ទោល​ដែរ ដល់​តែ​ចូល​ពេល​ចុង​ក្រោយ​នេះ គេ​ទើប​តែ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន ៤ ប្រកួត​គត់ ខណៈ​កីឡាករ​ដទៃ​ទូទៅ​ចូល ១០ ប្រកួត​ក៏​មាន។

ក៏​មាន​ដំណឹង​ថា Phillips ហាក់​ត្រូវ​បាន​សម្លឹង​ឃើញ​ពី​ក្រសែ​ភ្នែក​ក្លឹប​ធំ​នៅ​ខាង​ក្រៅ ជាក់ស្តែង​គឺ Liverpool ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​អស់​នោះ ព្រោះ​បាន​អនុញ្ញាត​ឲ្យ Fabinho, Jordan Henderson និង James Milner ចាកចេញ តែ​មិន​ទាន់​រក​បាន​អ្នក​ជំនួស​ពោរពេញ​ដោយ​គុណភាព​ជាក់លាក់។

ផ្សេង​ទៀត​មាន Newcastle United ដែល​តម្រូវ​ស្វែងរក​កម្លាំង​ថ្មី​មក​ជួយ បន្ទាប់​តែ Sandro Tonali ត្រូវ​បាន​ពិន័យ​ឈរ​ជើង​ក្រៅ​ទីលាន​រយៈ​ពេល ១០ ខែ។ ខណៈ Fulham ឯ​ណោះ ក៏​សម្លឹង​ដែរ និង Tottenham Hotspur ជា​ក្លឹប​ចុងក្រោយ ដែល​កំពុង​ក្រវែល​ស្ថានការណ៍។

គួរ​ឲ្យ​ដឹង​ដែរ​ថា បញ្ជាក់​កន្លង​មក​អំពី​ចំណាប់​អារម្មណ៍​គ្រូ នៅ​តែ​សរសើរ​គុណភាព​កីឡាករ​អង់គ្លេស ហើយ​ថា​នឹង​ព្យាយាម​ផ្តល់​ពេលវេលា​លើ​ទីលាន​សម្រាប់​គេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន​ត្រូវ​ចាកចេញ​ពិត​មែន គេ​អាច​នាំ​ឲ្យ City ត្រូវ​ខាតបង់​ជិត​ពាក់​កណ្តាល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]