អ្នកជំនាញការផ្ទេរកីឡាករ លោក Fabrizo Romano បាននិយាយថា ឱកាសក្នុងការចាកចេញរបស់កីឡាករ Jadon Sancho ពីក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ ខែមករា គឺ ៩៩,៩% ហើយ។
ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនបានចូលលេងឱ្យក្រុមនោះឡើយ ចាប់តាំងពីចុងខែសីហាមក បន្ទាប់ពីមានជម្លោះជាមួយអ្នកចាត់ការក្រុមលោក Erik ten Hag ។
រហូតមកដល់ពេលនេះហើយ ស្ថានភាពនៅតែមិនទាន់មានអ្វីផ្លាស់ប្តូរនោះឡើយ ខណ:វាត្រូវបានគេរំពឹងទុកថា Sancho អាចនឹងជ្រើសរើសយកផ្លូវដើរចេញពពីក្រុម Man Utd នៅទីផ្សារដោះដូរខាងមុខនេះមិនខាន។
ជុំវិញបញ្ហានេះ អ្នកជំនាញលោក Romano បានធ្វើការអះអាងថា ៖ ” មានក្លិបជាច្រើននៅជុំវិញទ្វីបអឺរ៉ុប កំពុងទាក់ទងមកកាន់ភ្នាក់ងាររបស់កីឡាករវ័យ ២៣ឆ្នាំ ស្របពេលការផ្ទេរទៅកាន់ទឹកដីអារ៉ាប់ក៏អាចទៅរួចផងដែរ“។
លោកសង្កត់ធ្ងន់ទៀតថា ៖ “ខ្ញុំគិតថាវាគ្មានផ្លូវត្រឡប់ក្រោយវិញបានឡើយ។ ខ្ញុំនឹងនិយាយថា ៩៩,៩% ហើយ នៅដំណាក់កាលនេះ ក៏ដោយសារតែភ្នាក់ងាររបស់គាត់កំពុងចាប់ផ្តើមនិយាយមួយក្លិបជាច្រើននៅជុំវិញអឺរ៉ុប និងនៅកន្លែងផ្សេងទៀត ” ៕