Wednesday, June 25, 2025
[the_ad_group id="102"]

Alonso កំពុងក្លាយជាគោលដៅកំពូលរបស់​ក្លិបគូប្រជែងមួយ នៅ​ក្នុងក្របខ័ណ្ឌ​​ La Liga ​

ខ្សែការពាររបស់ក្លិប Barcelona កីឡាករ​ Marcos Alonso ត្រូវបានគេរាយការណ៍មកថា កំពុងក្លាយជាគោលដៅកំពូលមួយរបស់ក្លិបគូប្រជែង​ Atletico Madrid ។​​

ជាក់ស្តែង​ Alonso បច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដូវកាលទីពីរ​ នៅឯទឹកដី​ Camp Nou ក្រោយពីបានផ្ទេរមកពីក្រុម​ Chelsea ក្នុងឆ្នាំ​​ ២០២២​កន្លងទៅ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអនាគតរបស់​ Alonso កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំង​នៅពេលដែលក្លិបបានប្រកាសថា​នឹងមិនផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតនោះឡើយ​ ខណ:កិច្ចសន្យាបច្ចុប្បន្ននឹងត្រូវបញ្ចប់​ នៅរដូវក្តៅឆ្នាំក្រោយនេះហើយ​។​

ហើយឥឡូវនេះយោងតាមរបាយការណ៍ពី​ Football Transfers បានរាយការណ៍មកថា​​ក្លិប​ At Madrid កំពុងតាមដានលើស្ថានភាពនេះយ៉ាងដិតដល់​ និងចង់ចុះហត្ថលេខាលើគេ​នៅទីផ្សារដោះដូរកីឡាករ​ រដូវក្តៅខាងមុខ។​

ប្រភពដដែលនេះ បានបន្តទៀតថា​ ក្លិប​ At Madrid ក៏បានត្រៀមខ្លួនក្នុងការផ្តល់ជូនកុងត្រារយ:មួយឆ្នាំ​ ដើម្បីរក្សាគេឲ្យស្នាក់នៅប្រទេសអេស្ប៉ាញ​ និងពានរង្វាន់អឺរ៉ុបបន្តទៀត​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]