Wednesday, June 25, 2025
[the_ad_group id="102"]

Real Madrid ដាក់​គោលដៅ​មើល Musiala ​ប្រសិន​បរាជ័យ​ការ​យក Mbappe

ប្រសិន​ណា​ជា​បរាជ័យ​ការ​ចរចា​យក Kylian Mbappe ចេញ​ពី​ក្លឹប​បារាំង Paris Saint-Germain នោះ​ក្លឹប​អធិរាជ​ស Real Madrid នឹង​រិះរក​វិធី​ថ្មី បង្វែរ​ទៅ​គោលដៅ​បន្ទាប់​ទៀត​គឺ Jamal Musiala ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់ Jude Bellingham កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Bayern Munich ជំនួស​វិញ។

ជា​ការ​ពិត​ស្ថានភាព​ចុងក្រោយ ទាំង​ខាង​ PSG ទាំង​ខាង Madrid ហាក់​មិន​បង្ហាញ​ភ្លើង​ខៀវ អំពី​តម្រុយ​ល្អ​ទាល់​តែ​សោះ ពាក់ព័ន្ធ​អនាគត​ចាកចេញ​របស់​កីឡាករ​បារាំង។ ចុងក្រោយ​បើ Mbappe នៅ​បន្ត​ជ្រើស​យក​ផ្លូវ​រួមរស់​នៅ​ក្លឹប​ការពារ​ជើង​ឯក Ligue 1 នោះ​ស្តេច​ស​ក៏​មិន​ស្ទាក់ស្ទើរ​ដក​ចិត្ត​ចេញ​ពី​គេ​ដែរ។

ជា​ការ​ពិត​សម្រាប់ Bayern បន្ទាប់​មាន Harry Kane ក្លឹប​រាង​ដក​ពេលវេលា​ច្រើន​ពី Musiala ដែល​ចន្លោះ​នេះ​ហើយ នាំ​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ជឿជាក់​លើ​យុវជន​សញ្ជាតិ​អង់គ្លេស ហើយ​ជឿជាក់​គេ​នឹង​អាច​សហការ​គ្នា​បាន​យ៉ាង​ល្អ ជាមួយ​ដៃ​គូ​កាន់​ឆ្នាំ Bellingham ក្នុង​ទឹកដី Bernabeu។

រំឭក​ថា យុវជន​វ័យ ២០ ឆ្នាំ លេង​ប្រយុទ្ធ​កណ្តាល​ក៏​បាន ស្លាប​ក៏​ទៅ​រួច រដូវ​កាល​នេះ ឈរ​ជើង ១៤ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៣ លើក។ ទន្ទឹម​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ម្ល៉េះ​គេ​អាច​មាន​តម្លៃ ១១០ លាន​អឺរ៉ូ លើ​ទីផ្សារ​ដោះដូរ​ខាង​មុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]