អតីតសមាជិកក្លឹប Man United ឡោក Dimitar Berbatov បានរិះគន់មកលើខ្សែប្រយុទ្ធបច្ចុប្បន្ននៅក្លឹបគឺ Antony ដែលថាគេមិនទាន់យល់អំពីរបៀបពង្រឹងខ្លួនឯងនៅ Old Trafford នោះទេ ផ្ទុយទៅវិញ អ្វីកំពុងធ្វើសព្វថ្ងៃវាជារឿងខុសទៅវិញ ដ្បិត ១១ ប្រកួតរដូវកាលនេះ មិនទាន់រកបានសូម្បីមួយគ្រាប់ឬមួយ Assists នៅឡើយ។
បើតាមដំណឹងចុះផ្សាយកន្លងមក Erik ten Hag ក៏ហាក់គិតគូរចង់វ៉ៃគេចេញក្នុងលក្ខខណ្ឌខ្ចីជើង នាទីផ្សារដោះដូររដូវក្តៅខាងមុខថែមទៀតផង។ យ៉ាងណាតាមការបញ្ជាក់ពីលោក Berbatov បានពន្យល់៖ “Ten Hag បានព្យាយាមផ្តល់ការជឿជាក់ដលើ Antony ជាខ្លាំង”។
លោកបន្ត៖ “ដូចគ្នាសម្រាប់ Antony គេក៏ត្រូវការដឹង ថារាល់ពេលគេបោះជំហានមកលើទីលាន គេនឹងទទួលបានការវាយតម្លៃអំពីការជឿជាក់របស់គ្រូ ដូច្នេះត្រូវតែឆ្លើយតបទៅវិញ ថាលោកគ្រូខ្ញុំនឹងមិនធ្វើឲ្យអ្នកអាប់អោនមុខមាត់ជាមួយការជឿជាក់នោះឡើយ។
“យ៉ាងណាខុសត្រង់ ពេលអ្នកបែរជាទៅគិតថាខ្លួនឯងកំពុងដូច Ronaldinho ឬ Zinedine Zidane ទាំងដែលកំពុងជួបបញ្ហាក្នុងការប្រកួត ម្ល៉េះអ្នកនឹងកាន់តែរងផលប៉ះពាល់អាក្រក់បន្ថែមទៀត ម្ល៉េះកុំព្យាយាមធ្វើរឿងឆ្កួ.តឡប់អស់នោះចេញមក ដូចជាការញាក់បាល់ដែលមិនផ្តល់ប្រយោជន៍សម្រាប់ក្រុម”៕