Thursday, June 19, 2025
[the_ad_group id="102"]

Berbatov រិះគន់​កីឡាករ Man United ដែល​ខំ​ដំឡើង​ខ្លួន​ឯង​ដូច​ជា Zidane

អតីត​សមាជិក​ក្លឹប Man United ឡោក Dimitar Berbatov បាន​រិះគន់​មក​លើ​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​នៅ​ក្លឹប​គឺ Antony ដែល​ថា​គេ​មិន​ទាន់​យល់​អំពី​របៀប​ពង្រឹង​ខ្លួន​ឯង​នៅ Old Trafford នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្វី​កំពុង​ធ្វើ​សព្វថ្ងៃ​វា​ជា​រឿង​ខុស​ទៅ​វិញ ដ្បិត ១១ ប្រកួត​រដូវ​កាល​នេះ មិន​ទាន់​រក​បាន​សូម្បី​មួយ​គ្រាប់​ឬ​មួយ Assists នៅ​ឡើយ។

បើ​តាម​ដំណឹង​ចុះ​ផ្សាយ​កន្លង​មក​ Erik ten Hag ក៏​ហាក់​គិតគូរ​ចង់​វ៉ៃ​គេ​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​ការ​បញ្ជាក់​ពី​លោក Berbatov បាន​ពន្យល់៖ “Ten Hag បាន​ព្យាយាម​ផ្តល់​ការ​ជឿជាក់​ដលើ Antony ជា​ខ្លាំង”។

លោក​បន្ត៖ “ដូច​គ្នា​សម្រាប់ Antony គេ​ក៏​ត្រូវ​ការ​ដឹង ថា​រាល់​ពេល​គេ​បោះ​ជំហាន​មក​លើ​ទីលាន គេ​នឹង​ទទួល​បាន​ការ​វាយ​តម្លៃ​អំពី​ការ​ជឿជាក់​របស់​គ្រូ ដូច្នេះ​ត្រូវ​តែ​ឆ្លើយតប​ទៅ​វិញ ថា​លោក​គ្រូ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​អាប់​អោន​មុខមាត់​ជាមួយ​ការ​ជឿជាក់​នោះ​ឡើយ។

“យ៉ាង​ណា​ខុស​ត្រង់ ពេល​អ្នក​បែរ​ជា​ទៅ​គិត​ថា​ខ្លួន​ឯង​កំពុង​ដូច Ronaldinho ឬ Zinedine Zidane ទាំង​ដែល​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ប្រកួត ម្ល៉េះ​អ្នក​នឹង​កាន់​តែ​រង​ផល​ប៉ះពាល់​អាក្រក់​បន្ថែម​ទៀត ម្ល៉េះ​កុំ​ព្យាយាម​ធ្វើ​រឿង​ឆ្កួ.ត​ឡប់​អស់​នោះ​ចេញ​មក ដូច​ជា​ការ​ញាក់​បាល់​ដែល​មិន​ផ្តល់​ប្រយោជន៍​សម្រាប់​ក្រុម”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]