Rafael Leao បានរងរបួសភ្លៅកាលពីចុងសប្ដាហ៍មុន អំឡុងការប្រកួតនៅ Serie A រវាង AC Milan ទល់នឹង Leece ដែលបញ្ចប់ក្នុងលទ្ធផល ២-២ ហើយគេនឹងបន្ដនៅអ៊ីតាលី ជាជាងការចូលរួមក្រុមជម្រើសជាតិ ក្នុងថ្ងៃ FIFA Day។
ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ នឹងខកខានចូលរួមការប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្នុងវគ្គជម្រុះ Euro 2024 ខណៈការប្រកួតទល់នឹង Fiorentina ក្នុងលីគកំពូលអ៊ីតាលី ក៏មិនប្រាកដថា គេអាចចូលរួមបានដែរឬយ៉ាងណាទេ។
អតីតកីឡាកររបស់ក្លិប Lille រូបនេះ មិនមែនត្រឹមតែសមាជិកម្នាក់របស់ក្រុមព័រទុយហ្កាល់ដែលនឹងអវត្តមានចូលរួមពីរប្រកួតបន្ទាប់នោះទេ។ ខ្សែការពារ Pepe ក៏មានបញ្ហារបួសផងដែរ អំឡុងការប្រកួតនៅក្នុងលីគកំពូលព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍។
ទោះយ៉ាងណាក្ដី ពីរប្រកួតដែលនៅសល់ មិនមែនជាសម្ពាធសម្រាប់ក្រុមដឹកនាំដោយគ្រូបង្គោល Roberto Mancini នោះទេ ដ្បិតក្រុមព័រទុយហ្កាល់ បានកក់កៅអី Euro 2024 រួចជាស្រេច៕