គ្រូបង្វឹកលោក Mauricio Pochettino ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា នឹងរីករាយក្នុងការបើកផ្លូវឱ្យកីឡាករ Trevoh Chalobah ដើម្បីចុះហត្ថលេខាជាមួយ Tottenham Hotspur ក្នុងទីផ្សារខែមករាខាងមុខ។
ជាក់ស្តែង Chalobah បានចំណាយពេលពីររដូវកាលចុងក្រោយរបស់ខ្លួន ទឹកដី Stamford Bridge ដោយបានបង្ហាញខ្លួនសរុបចំនួន ៦៣ លើក ក្នុងការប្រកួតទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ កីឡាករដែលឡើងមកពីឈុតយុវជនរូបនេះ នៅមិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុម Chelsea នៅរដូវកាលនេះនោះឡើយ ដោយសារបញ្ហារបួស ។
គួរឱ្យដឹងថា ក្រុម Chelsea ធ្លាប់បានពិចារណារួមម្តងហើយ ក្នុងការដោះលែងកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ឱ្យចាកចេញពីក្លិប កាលពីក្នុងខែសីហា ប៉ុន្តែនៅចុងបញ្ចប់ការផ្ទេរទៅកាន់ Bayern Munich ឬ Nottingham Forest មិនបានសម្រេចនោះឡើយ។
ហើយឥឡូវនេះ បើយោងតាម Football Insider បានបង្ហាញឱ្យដឹងថា ក្លិប Chelsea នឹងបើកទ្វារសម្រាប់ Chalobah ម្តងទៀត ដោយនឹងអនុញ្ញាតឱ្យគេផ្ទេរទៅចូលរួមជាមួយក្រុមគូប្រជែងក្នុងលីគ Spurs នៅពេលទីផ្សារខែមករាបើកឡើងវិញ៕