Monday, June 23, 2025
[the_ad_group id="102"]

កីឡាករវ័យក្មេងម្នាក់ ត្រៀមដើរចេញពី PSG នៅខែមករា

Hugo Ekitike ខិតកាន់តែកៀកក្នុងការចាកចេញពីក្លិប Paris Saint-Germain នារដូវក្ដៅកន្លងទៅ ក្នុងបំណងចូលរួមក្លិប Eintracht Frankfurt ប៉ុន្ដែការផ្ទេរពុំអាចសម្រេចទៅបាន។

កីឡាកររូបនេះ មិនស្ថិតនៅក្នុងជម្រើសក្រុមដឹកនាំដោយអ្នកចាត់ការ Luis Enrique នោះទេ តាំងពីដើមរដូវកាលមក ហើយគេមានគម្រោងក្នុងការចាកចេញពីទឹកដី Parc des Princes។

យោងតាមប្រភពពី 90Min បានរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ មានក្លិបមួយចំនួននៅ Premier League កំពុងចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខានាំយករូបគេទៅចូលក្រុម នៅក្នុងទីផ្សារនាខែមករាខាងមុខ។

ក្លិប Newcastle មានការចាប់អារម្មណ៍ខ្លាំងក្នុងការនាំចូល Ekitike ប៉ុន្ដែពួកគេក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយក្លិបអង់គ្លេសផ្សេងទៀតដូចជា Crystal Palace និង West Ham United៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]