Friday, June 20, 2025
[the_ad_group id="102"]

R.Madrid ចង់នាំយក Icardi មកបំពេញតំណែងរបស់ Vinicius ដែលកំពុងរបួស

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតលើការពិណារដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន កីឡាករ Mauro Icardi នៅទីផ្សារដោះដូរខែមករាខាងមុខនេះ។

ជុំវិញការចាប់អារម្មណ៍នេះ ត្រូវបានកើតឡើង នៅពេលដែល Vinicius Jr កំពុងរងរបួស ដែលអាចអវត្តមានពីក្រុមរយ:ពេលយូរ ចំពេលជម្រើសនៅក្នុងតំបន់ប្រយុទ្ធក្រុមរបស់លោក Ancelotti កំពុងមានភាពខ្វះខាតស្រាប់។

គួរឱ្យដឹងថា Icardi អាច​នឹង​មាន​តម្លៃ​ប្រហែល ១៥ លាន​អឺរ៉ូ​ ​បន្ទាប់ពីគេបានផ្ទេរទៅចូលរួមជាមួយក្រុម Galatasaray ​ពី PSG ខណ:ពេលដែលនេះ ក៏មិនមែនជាលើកដំបូងនោះទេ ដែល R.Madrid បានបង្ហាញចាប់អារម្មណ៍ទៅលើអតីតកីឡាកររបស់ Inter Milan រូបនេះ។

ក្លិប Madrid បានចាត់ទុកថា Icardi អាចជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីមកបំពេញតំណែងរបស់ Vinicius Jr. សម្រាប់ការមកចាប់ដៃគូលេងជាមួយ Rodrygo ឬ Joselu នៅក្នុងក្រុម ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]