Friday, June 20, 2025
[the_ad_group id="102"]

Al-Hilal សម្លឹងឃើញកីឡាករ Barcelona ម្នាក់ទៅជំនួសកន្លែងរបស់ Neymar

ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនាឆ្នាំ២០២៤ ក្លិប Barcelona កំពុងពិចារណាលក់កីឡាករ ដូចទៅនឹងអ្វីដែលពួកគេបានធ្វើ ពេលដែល Ousmane Dembele បានចាកចេញទៅចូលរួមក្លិប Paris Saint-Germain។

ក្នុងករណីនេះ Raphinha ស្ថិតនៅក្នុងបេក្ខភាពជួរមុខដែលនឹងចាកចេញ។ ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល មិនស្ថិតនៅក្នុងជម្រើសដំបូងនៃក្រុមរបស់លោក Xavi នោះទេ ដោយគេជាជម្រើសទី២ បន្ទាប់ពីកីឡាករវ័យក្មេង Lamine Yamal។

ដោយសារគេមានតម្លៃទីផ្សារខ្ពស់ ជាឱកាសល្អសម្រាប់ Barca លក់រូបគេដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ ក្លិប Tottenham Hotspur មានការភ្ជាប់ទៅនឹងកីឡាករប្រេស៊ីល ហើយសារព័ត៌មាន Sport បានរាយការណ៍ផងដែរថា ក្លិប Al-Hilal ក៏ចង់ផ្ទេររូបគេទៅចូលក្រុមផងដែរ។

ក្លិបអារ៉ាប៊ី សាអ៊ូឌីត បានបាត់បង់សមាជិកចំណូលថ្មី Neymar ដោយសារបញ្ហារបួសធ្ងន់ធ្ងរ ហើយ Raphinha ត្រូវបានរាយការណ៍ថា ជាជម្រើសដើម្បីជំនួសមិត្តរួមជាតិប្រេស៊ីលរបស់គេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]