Sunday, June 22, 2025
[the_ad_group id="102"]

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖​ ជា​ជោគជ័យ​ធំធេង​កម្ពុជា​ចូលរួម​លើក​ទី១​ ឈ្នះ​មេដាយ​មាស​ ២គ្រឿង​ស្មើ​ម្ចាស់​ផ្ទះ​ថៃ​

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​ជា​ជោគជ័យ​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ចូលរួម​លើក​ទី១​ ប៉ុន្តែ​ដណ្ដើម​មេដាយ​មាស​រហូត​ ២គ្រឿង​ស្មើ​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។​

លោក​ ហែម​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វា​ជា​មោទកភាព​ និង​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​កម្ពុជា​ដែល​ដណ្ដើម​បាន​មេដាយ​ ៥គ្រឿង​ មាស២​ ប្រាក់១​ និង​សំរឹទ្ធ១​ នៃ​ការ​ប្រកួត​កីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី​ លើកទី១៨​ ដែល​ធ្វើ​នៅ​ប្រទេស​ថៃ។​

ជ័យជម្នះ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ចូលរួម​ក្នុង​ទ្វីប​អាស៊ី​មាន​ការ​ភ្ញាក់ផ្អើល​ និង​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ ព្រោះ​មក​ប្រកួត​លើក​ទី១​ តែ​អាច​ដណ្ដើម​មេដាយ​បាន​ច្រើន​គ្រឿង។​ ទាំង​នេះ​គឺ​ជា​ការ​ខំប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡា​ការិនី​ទើប​សម្រេច​ផែនការ​ក្នុង​ការ​ប្រជែង​មេដាយ​នៃ​ព្រឹត្តិការណ៍​លំដាប់​អាស៊ី​មួយ​នេះ​បាន។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។​ ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ មាន​រយៈពេល​ ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣។​ កម្ពុជា​បញ្ជូន​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ៥រូប​ ក្នុង​នោះ​ឈ្នះ​មេដាយ​សរុប​ ៥គ្រឿង​ មាស២​ ប្រាក់១​ សំរឹទ្ធ២​ ជាប់​ចំណាត់ថ្នាក់​លេខ៦​ ចំណោម​ ១៧​ប្រទេស​ក្នុង​អាស៊ី​ចូលរួម។​ រសៀល​ថ្ងៃ​មិញ​នេះ​ក្រុម​កម្ពុជា​បាន​វិល​មក​ដល់​មាតុភូមិ​វិញ​ហើយ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]