Wednesday, June 18, 2025
[the_ad_group id="102"]

មេធំ Barcelona៖ “បើរឿងនេះកើតឡើងលើ Madrid ប្រហែលគេយកមកនិយាយពេញមួយសប្ដាហ៍”

ប្រធានក្លិប Barcelona លោក Joan Laporta បានអះអាងថា ក្រុមរបស់លោកគួរតែទទួលបានបាល់ប៉េណាល់ទីពីរលើក ក្នុងការប្រកួតទល់នឹង Rayo Vallecano កាលពីថ្ងៃសៅរ៍។

ក្រុមអ្នកមានបុណ្យបានធានាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបានយកឈ្នះ Porto កាលពីថ្ងៃអង្គារ នៅក្នុងវគ្គចែកពូល ហើយលោក Laporta បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលពួកគេឆ្លងផុតវគ្គចែកពូលជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ។

ប្រធានក្លិប Barca រូបនេះ បានកត់សម្គាល់ឃើញថា រឿងអនាគតរបស់លោក ក្លាយជាប្រធានបទលើកមកនិយាយ ប៉ុន្ដែលោកចង់ឱ្យអ្នកសារព័ត៌មាន ផ្ដោតទៅលើការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល បន្ទាប់ពីការព្យាយាមទាមទារបាល់បេណាល់ទី នៅពេលឃើញថាមានការបង្កកំហុសលើ Raphinha និង Robert Lewandowski ក្នុងជំនួបទល់នឹង Rayo Vallecano។

លោក Laporta បាននិយាយថា៖ “ឆ្លងកាត់សប្ដាហ៍នេះ មានតែការនិយាយគ្មានបានការ នៅពេលដែលយើងគួរតែនិយាយអំពីការប្រកួតទល់ Rayo និងបាល់ប៉េណាល់ទីទៅលើ Raphinha ឬបាល់ពិន័យដែលផ្ដល់ឱ្យ Lewandowski។ ប្រសិនបើរឿងនេះកើតឡើងលើ Madrid ខ្ញុំច្បាស់ថា អាចនឹងត្រូវលើកយកមកនិយាយពេញមួយសប្ដាហ៍”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]