អ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Diogo Jota របស់ក្លិប Liverpool នឹងត្រូវអវត្តមានពីការប្រកួតលើទីលាន ដោយសារតែបញ្ហារបួស។
កីឡាករទាំងពីររូបនេះ បានរងរបួសអំឡុងការប្រកួតដែលក្រុមហង្សក្រហម ស្មើ ១-១ នៅក្នុងទឹកដីរបស់ Manchester City កាលពីថ្ងៃសៅរ៍។
អ្នកចាត់ការ Jurgen Klopp និយាយថា ស្ថានភាពរបួស របស់ Alisson មិនធ្ងន់ធ្ងរពេកដូចក្ដីបារម្ភនោះទេ ប៉ុន្ដែគេត្រូវអវត្តមានប្រហែលជាពីរសប្ដាហ៍ ខណៈមិនទាន់ដឹងថា Jota នឹងខកខានចូលរួមការប្រកួតរហូតដល់ពេលណានៅឡើយទេ។
ខ្សែប្រយុទ្ធព័រទុយហ្កាល់ បានបង្ខំចិត្តចាកចេញពីទីលានប្រកួតអំឡុងនាទីទី៥៤ ខណៈដែល Alisson នៅតែបន្ដលេងរហូតដល់ចប់ការប្រកួត បើទោះបីជាមានបញ្ហាសរសៃរពួរអំឡុងប្រកួតក៏ដោយ៕