ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona, Joao Felix បាននិយាយក្នុងសម្ភាសន៍របស់ Spiler TV ដោយគេបានជ្រើសយកខ្សែបម្រើ Dominik Szoboszlai នៅពេលសួរថាតើកីឡាកររូបណាដែលគេចង់យកមកលេងជាមួយនៅ Barcelona។
Szobozlai ជាកីឡាករដ៏សំខាន់បំផុតមួយរូបក្នុងក្រុម RB Leipzig កាលពីរដូវកាលមុន ទើបធ្វើឱ្យខ្សែបម្រើហុងគ្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ពីក្លិប Liverpool ហើយថែមទាំងបានចំណាយទឹកប្រាក់៧០លានអឺរ៉ូ ដើម្បីនាំយករូបគេទៅទឹកដី Anfield។
ប៉ុន្ដែការលេងដ៏ល្អរបស់ កីឡាករវ័យ២៣ឆ្នាំ មិនត្រឹមតែទាក់ចិត្ត Liverpool ប៉ុណ្ណោះទេ ប៉ុន្ដែខ្សែប្រយុទ្ធស្លាបរបស់ Barcelona, Felix ក៏ពេញចិត្តរូបគេផងដែរ។
នៅពេលសួរថា តើកីឡាកររូបណាដែលគេចង់លេងជាមួយនៅ Barca, Felix និយាយថា៖ “កីឡាករម្នាក់ដែលខ្ញុំចង់លេងជាមួយនៅ Barca មែនទេ? Dominik Zsobozlai របស់ក្លិប Liverpool។ ខ្ញុំពេញចិត្តរបៀបដែលគេលេង ហើយខ្ញុំគិតថាគេអាចមកលេងនៅទីនេះនាថ្ងៃណាមួយ”៕