ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចំណាយគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Victor Osimhen នៅទីផ្សារដោះដូរខាងមុខ។
ជាក់ស្តែងក្លិប Chelsea ត្រូវបានគេយល់ថាកំពុងស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មី មកកាន់ក្រុមរបស់ខ្លួនបន្ថែមទៀត បើទោះបីជាទីផ្សារដោះដូររដូវក្តៅកន្លងទៅ ពួកគេបាននាំយក Nicolas Jackson មកកាន់ក្រុមហើយក៏ដោយ។
យ៉ាងណាមិញមានរបាយការណ៍ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ក្លិបនោអង់គ្លេសមួយនេះបានកំណត់យកខ្សែប្រយុទ្ធរបស់ក្រុម Napoli កីឡាករ Osimhen ជាគោលដៅផ្ទេរកំពូលរបស់ខ្លួន នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។
មិនតែប៉ុណ្ណោះ បើតាមការចុះផ្សាយពី Football Transfers ថ្មីៗនេះ បានចុះផ្សាយមកថា ក្លិប Chelsea នឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ មកកាន់ក្រុមរបស់ខ្លួនឲ្យបាន៕