Sunday, June 22, 2025
[the_ad_group id="102"]

Dortmund ចង់ប្រើប្រាស់កីឡាករខ្លួនម្នាក់​ ទៅប្តូរយក Sancho ពី​ Man Utd វិញ​

ក្លិប Dortmund ត្រូវបានគេរាយការណ៍មកថា​បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រើប្រាស់កីឡាករ Donyell Malen ជាផ្នែកមួយនៃកិច្ចព្រមព្រៀដោះដូរអាចទៅរួចមួយ​ សម្រាប់កីឡាករ Jadon Sancho ។

ជាការពិតណាស់​ អនាគតរបស់ Sancho ក្នុងពេលថ្មីៗនេះ​ បានស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីគេមិនបានចូលលេងឲ្យក្រុមរបស់លោក Ten Hag នោះឡើយចាប់តាំងពីខែសីហាមក។

ជុំវិញស្ថានភាពបែបនេះហើយទើបមានរបាយការណ៍ថ្មីៗនេះ​ បានបង្ហាញថា Sancho កំពុងស្វែងរកឱកាស​ ដើម្បីចាកចេញពីក្លិប Man Utd នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ​ ខណ:ពេលដែលក្លិប Dortmund ត្រូវបានគេនិយាយថា​ កំពុងបង្ហាញបំណងក្នុងការនាំយកគេត្រលប់ទៅកាន់ក្លិបវិញផងដែរ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបអាល្លឺម៉ង់ ហាក់គ្មានលទ្ធភាពក្នុងការផ្តល់ជូនសំណើដែលមានតម្លៃ ៥០លានផោន សម្រាប់ការចុះហត្ថលេខាលើ Sancho នោះឡើយ ស្របពេលប្រភពពី The Bild បានរាយការណ៍ថា Dortmund នឹងប្រើប្រាស់កីឡាកររបស់ខ្លួន​ គឺ​ Malen ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]