Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករមួយរូប អាចនឹងចាកចេញពី Atletico នាខែមករា ដើម្បីមានឱកាសលេងពាន Euro 2024

Atletico Madrid ធ្វើបានយ៉ាងល្អសម្រាប់ពាក់កណ្ដាលដំបូងនៃរដូវកាលនេះ ទាំងការប្រកួតក្នុងលីគ និងនៅ UEFA Champions League ដោយពួកគេទើបតែកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមកំពូលតារាងនៃវគ្គចែកពូល។

ស្របពេលដែលទីផ្សារដោះដូរកាន់តែកៀកចូលមកដល់ ក្លឹបដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដ អាចនឹងមានការផ្លាស់ប្ដូរសមាសភាពក្រុមមួយចំនួន ដោយក្នុងនោះក៏អាចមានខ្សែការពារ Caglar Soyuncu ផងដែរ។

បន្ទាប់ពី Mario Hermoso បាននិយាយថា គេមិនទាន់បានពិភាក្សា ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹប Atletico, Soyuncu អាចជាខ្សែការពារម្នាក់ផ្សេងទៀត ដែលនឹងចាកចេញក្នុងទីផ្សារខែមករាខាងមុខ។

ខ្សែការពារកណ្ដាលជម្រើសជាតិតួកគី បានចូលរួមទឹកដី Wanda Metropolitano អំឡុងទីផ្សាររដូវក្ដៅ ដោយមិនមានតម្លៃផ្ទេរពីក្លឹប Leicester City ប៉ុន្ដែពុំដែលលេងក្នុងជម្រើសដំបូង ក្នុងក្រុមដឹកនាំដោយលោក Diego Simeone ឡើយ។

យោងតាមប្រភពពីសារព័ត៌មាន AS បានឱ្យដឹងថា លទ្ធភាពដែល Soyuncu ចាកចេញនាខែមករានេះ អាចមាន ៥០-៥០។

កាលពីថ្មីៗនេះសារព័ត៌មាននៅតួកគី បានចុះផ្សាយថា អ្នកចាត់ការក្រុមជម្រើសជាតិតួកគី Vincenzo Montella បានប្រាប់ឱ្យ Soyuncu ស្វែងរកក្លឹបលេងឱ្យបានទៀងទាត់ ប្រសិនបើចង់ជាប់ជម្រើស១១នាក់ដំបូង ក្នុងព្រឹត្តិការណ៍ Euro 2024 នារដូវក្ដៅខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]