ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នឹងផ្តល់ឱកាសដល់ខ្សែការពារ Ronald Araujo នូវប្រាក់ឈ្នួលទ្វេដង ប្រសិនបើគេយល់ព្រមទទួលយកការផ្ទេរមកកាន់ទឹកដី Old Trafford នៅឆ្នាំក្រោយនោះ។
ជាការពិតណាស់ បច្ចុប្បន្ននេះមានការរំពឹងទុកជាច្រើនពាក់ព័ន្ធជាមួយនឹងអនាគតរបស់ខ្សែការពារកណ្តាលរូបនេះ ចំពេលក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងចុះហត្ថលេខាលើរូបគេ ក្នុងអំឡុងពេលទីផ្សារខែមករាបើកឡើងវិញផងដែរ។
ជុំវិញស្ថានភាពបែបនេះហើយ ទើបយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា Man United ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រកួតប្រជែងក្នុងការចុះហត្ថលេខានេះ ដោយសុខចិត្តប្រគល់ប្រាក់ឈ្នួលដល់ Araujo ច្រើនជាងបច្ចុប្បន្នទ្វេដង បើសិនគេយល់ព្រមមកចូលរួមនៅទឹកដី Old Trafford ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Man United ទំនងជាពិបាកក្នុងការបញ្ចុះបញ្ចូលខ្សែការពាររូបនេះ ឲ្យផ្ទេរមកកាន់ក្លិបរបស់ខ្លួន លុះត្រាតែពួកគេអាចទទួលបានកៅអីលេងក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ៕