អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ វាត្ររូវបានគេអះអាងថា លោក Sir Jim Ratcliffe កំពុងស្ថិតនៅលើការចរចាក្នុងការទិញយកភាគហ៊ុននៅក្នុងបិសាចក្រហម Manchester United ។
ជុំវិញស្ថានភាពនេះ ប្រសិនបើលោក Ratcliffe អាចមកកាន់កាប់ក្រុមមែន ជំហានដំបូងរបស់លោកគឺនឹងត្រូវរុះរើក្រុមទ្រង់ទ្រាយធំ ជាពិសេសទៅលើជម្រើសអ្នកចាត់ការថ្មីតែម្តង ចំពេលអនាគតរបស់លោក Erik ten Hag កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំង។
យ៉ាងណាមិញ បើយោងតាមគេហទំព័រ The Sun បានបង្ហាញថា លោកRatcliffe បានពិភាក្សារួចហើយជាមួយអតីតគ្រូបង្វឹករបស់ក្រុមតោខៀប Chelsea គឺលោក Graham Potter ដើម្បីវាយតម្លៃថាតើគាត់នឹងចាប់អារម្មណ៍ក្នុងការចូលកាន់តំណែងនៅ United ដែរឬអត់់។
ជម្រាបជូនផងដែរថា លោក Potter បានឈប់សម្រាកពីការងារតាំងពីខែមេសា មកម្លេះ នៅពេលដែលលោកត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Chelsea ក្រោយដឹកនាំបានតែ ៣១ ប្រកួត ឈ្នះ ១២លើក ស្មើ ៨លើក និងចាញ់ ១១លើក ក្នុងអំឡុងពេលនោះ។
ទន្ទឹមនឹងនេះ ប្រភពខាងលើបានបង្ហាញទៀតថា លោក Ratcliffe ក៏មានចំណាប់អារម្មណ៍ក្នុងការតែងតាំងអតីតគ្រូបង្វឹកជម្រើជាតិអេស្ប៉ាញ, Real Madrid, Sevilla និង Wolverhampton Wanderers លោក Julen Lopetegui ជាអ្នកមកស្នងតំណែងរបស់លោក Ten Hag ផងដែ៕