Sunday, June 22, 2025
[the_ad_group id="102"]

Newcastle United ចាប់អារម្មណ៍ចង់នាំយកលោក Jose Mourinho មកដឹកនាំ

សារព័ត៌មាន The Sun នៅអង់គ្លេសបានរាយការណ៍ថា ក្លិបសារិកាព្រៃ Newcastle United កំពុងរក្សាការចាប់អារម្មណ៍ទៅលើគ្រូបង្វឹក AS Roma បច្ចុប្បន្ន លោក Jose Mourinho ។

បុរសជនជាតិព័រទុយហ្គាល់ បានទៅកាន់តំណែងនៅ Roma កាលពីខែឧសភា ឆ្នាំ២០២១ ដោយមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ២០២៤ ហើយ ពេលនេះការពិភាក្សាបន្តកុងត្រាថ្មីរវាងលោក Mourinho និង Roma បានចាប់ផ្តើមហើយ។

ក្លិបយក្សអ៊ីតាលី Roma ចង់រក្សាលោក Jose Mourinho ស្របពេលមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ។ Roma មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ ៧,៥លានអឺរ៉ូ ក្នុងមួយរដូវកាល សម្រាប់រូបលោកឱ្យស្នាក់នៅបន្តនាទឹកដី Olimpico ។

ទោះជាយ៉ាងណាក៏ដោយ អតីតគ្រូបង្វឹក Manchester United ចង់បានកិច្ចសន្យារយៈពេល ២ ឆ្នាំ នៅទីក្រុងរ៉ូម ខណៈពេលដែលប្រធានក្លិប Roma មានបំណងលើការបន្តរយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ។

ដូច្នេះហើយការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League អាចជាជម្រើសមួយសម្រាប់លោក Jose Mourinho នោះគឺដោយសារតែការចាប់អារម្មណ៍ពីសំណាក់ក្លិប Newcastle United ចំពោះបុរសវ័យ ៦០ ឆ្នាំរូបនេះ។

បច្ចុប្បន្ន មិនមានការចង្អុលបង្ហាញណាមួយដែលថា តំណែងរបស់គ្រូបង្វឹក Newcastle United លោក Eddie Howe ស្ថិតនៅក្រោមការគំរាមកំហែងនោះទេ។ បន្ថែមពីនេះ វាហាក់ដូចជាអ្នកគាំទ្ររបស់ Newcastle ទាំងអស់មិនចាប់អារម្មណ៍ក្នុងការជំនួសលោក Howe ជាមួយលោក Mourinho នោះទេ។

ដោយឡែក ក្រៅពី Newcastle United ហើយ ក្លិប Real Madrid ក៏ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍ ចង់នាំយកលោក Jose Mourinho ទៅដឹកនាំសាជាថ្មីដែរ ស្របពេលកុងត្រារបស់គ្រូបង្វឹកបច្ចុប្បន្នលោក Carlo Ancelotti នឹងអស់សុពលភាពនាខែមិថុនា ខាងមុខ។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]