Arsenal ត្រូវបានរាយការណ៍ថា កំពុងព្យាយាមក្នុងការចុះហត្ថលេខានាំយក កីឡាករ Goncalo Inacio ដើម្បីមកពង្រឹងតំបន់ការពារ សម្រាប់ការបង្កើនលទ្ធភាពប្រជែងពាន Premier League ជាមួយ Liverpool និង Manchester City។
យោងតាមប្រភពពីសារព័ត៌មានព័រទុយហ្កាល់ A Bola បានរាយការណ៍ថា ក្លឹបកាំភ្លើងធំ កំពុងតាមដានស្ថានភាពរបស់ ខ្សែការពារក្លឹប Sporting Lisbon រូបនេះ។
កីឡាករវ័យ២២ឆ្នាំ កំពុងបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងលីគកំពូលព័រទុយហ្កាល់ ហើយអាចនឹងមានតម្លៃផ្ដាច់កុងត្រា ៦០លានអឺរ៉ូ។ Inacio មានជំនាញជើងឆ្វេង ហើយអាចជាជម្រើសមួយសម្រាប់ Arsenal ក្នុងការប្រជែងតំណែងជាមួយ Gabriel Magalhaes៕