ក្លឹប Real Madrid ត្រូវបានរាយការណ៍ថា ទំនងនឹងមិនចុះហត្ថលេខាអចិន្ដ្រៃយ៍ ក្នុងការផ្ទេរអ្នកចាំទី Kepa Arrizabalaga នោះទេ នេះបើយោងតាមប្រភពមកពីអេស្ប៉ាញ។
Kepa បានចូលរួម Real Madrid ក្រោមកិច្ចសន្យាខ្ចីជើងពី Chelsea ជាការជំនួសកន្លែងរបស់ Thibaut Courtois ដែលសម្រាករយៈពេលវែងដោយសារបញ្ហារបួស។
ប៉ុន្ដែបច្ចុប្បន្ន អ្នកចាត់ការ Carlo Ancelotti ហាក់មានទំនោរទៅក្នុងការដាក់ឱ្យ Andriy Lunin លេងក្នុងជម្រើសដំបូង ហើយកីឡាករអ៊ុយក្រែនក៏បង្ហាញសមត្ថភាពបានល្អផងដែរ។
ហើយបើយោងតាមប្រភពពីសារព័ត៌មាន AS បានឱ្យដឹងថា ទោះបីជា Kepa មានការសង្គ្រោះបាល់បានល្អ ប៉ុន្ដែគេនៅស្ទើរក្នុងការប្រជែងយកបាល់លើអាកាស និងការគ្រប់គ្រងស្ថានភាពនៅតំបន់ប៉េណាល់ទី ដែលមានន័យថា លទ្ធភាពសម្រាប់គេ ក្នុងការបន្ដនៅក្លឹបអេស្ប៉ាញ ហាក់មានភាពស្ដួចស្ដើង៕