Sunday, June 22, 2025
[the_ad_group id="102"]

Cristiano Ronaldo មិនជាប់ក្នុងបញ្ជីកីឡាករប្រចាំឆ្នាំចំនួន១០០នាក់ទស្សនាវដ្តី Four Four Two

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានដកចេញពីបញ្ជីកីឡាករប្រចាំឆ្នាំចំនួន១០០នាក់របស់ទស្សនាវដ្តី Four Four Two សម្រាប់ឆ្នាំ២០២៣។

រៀងរាល់ឆ្នាំ Four Four Two បានជ្រើសរើសកីឡាករ ១០០នាក់ដែលមានគុណផលល្អនៅក្នុងការលេងរយៈពេលមួយឆ្នាំរបស់ពួកគេ។ កាលពីឆ្នាំមុន Cristiano Ronaldo ស្ថិតនៅលេខ៤៤ ក្នុងចំណោម១០០នាក់ ប៉ុន្តែនៅឆ្នាំ២០២៣ នេះ កីឡាករព័រទុយហ្គាល់មិនបានជាប់ឈ្មោះក្នុងបញ្ជីទៀតនោះទេ។

សម្រាប់កីឡាករល្អៗប្រចាំឆ្នាំផ្សេងទៀតមានឈ្មោះក្នុងបញ្ជីកីឡាករទាំង១០០នាក់ ដែលជ្រើសរើសដោយ Four Four Two ដែលមានដូចជា Bruno Fernandes, Gabriel Martinelli, James Maddison, Virgil van Dijk និង Heung-Min Son ជាដើម។

Cristiano Ronaldo រកបាន ៥០គ្រាប់តិចជាង Harry Kane តែ២គ្រាប់ ហើយរូបគេអាចវ៉ាហួស បានព្រោះនៅសល់៣ប្រកួតទៀតជាមួយ Al Nassr ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ទស្សនាវដ្តី Four Four Two នេះបានធ្វើឱ្យមានភាពចម្រូងចម្រាសលើបណ្តាញសង្គម ព្រោះ Cristiano Ronaldo កំពុងធ្វើបានល្អនៅ Al Nassr និង ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ២០២៣។

រីឯគូប្រជែងយូរឆ្នាំរបស់ Cristiano Ronaldo គឺ Lionel Messi នៅតែជាប់ឈ្មោះក្នុងបញ្ជីកីឡាករល្អទាំង១០០នាក់របស់ ទស្សនាវដ្តី Four Four Two ដោយកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ខណៈរូបគេក៏កំពុងធ្វើបានល្អជាមួយក្លិប Inter Miami នៅលីគកំពូលអាមេរិក។

សម្រាប់កីឡាករដែលឈរចំណាត់ថ្នាក់កំពូលរបស់ ទស្សនាវដ្តី Four Four Two នោះគឺ ខ្សែបម្រើ Jude Bellingham ដែលកំពុងលេងឱ្យក្លិប Real Madrid៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]