Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបយក្សមួយ ចាប់អារម្មណ៍ចង់ខ្ចីជើងយក Benzema មកលេងនៅក្នុងតំបន់អឺរ៉ុបវិញ

អតីតខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Karim Benzema ត្រូវបានគេរាយការណ៍ថាកំពុងទទួលរងការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ម្ចាស់ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ដោយចង់ចុះហត្ថលេខាលើគេក្នុងលក្ខខណ្ឌខ្ចីជើង នៅទីផ្សារខែមករានេះ។

យោងតាមរបាយការណ៍ពី Get French Football News បានបង្ហាញឲ្យដឹងថា Benzema ហាក់មានបំណងក្នុងការស្វែងរកផ្លូវចាកចេញពីក្លិបច្ចុប្បន្នរបស់ខ្លួនវិញ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលថ្មីៗនេះ។

គួរឲ្យដឹងថា Karim Benzema បានចាកចេញពីរដ្ឋធានីអេស្ប៉ាញ ទៅលេងឲ្យក្លិប Al-Ittihad ក្នុងលីគ Saudi Pro League (SPL) លើការផ្ទេរដោយគ្មានតម្លៃខ្លួលពីរដូវក្តៅមុន ប៉ុន្តែបច្ចុប្បន្ននេះ គេហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបផ្សេងទៀតរួចទៅហើយ ជាពិសេសនៅតំបន់អឺរ៉ុប។

ប្រភពខាងលើបានអះអាងទៀតថា ម្ចាស់ក្លិប PSG លោក Al-Khelaifi គឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ប៉ុន្តែយ៉ាងណាក៏ដោយការផ្ទេរទំនងជាពិបាកនឹងអាចកើតឡើង ដោយសារតែក្លិបនៅ​ Ligue 1 កំពុងផ្តោតលើការនាំយកខ្សែការពារថ្មីចូលក្រុមជាង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]