Wednesday, June 18, 2025
[the_ad_group id="102"]

Arsenal ចាប់​អារម្មណ៍​អតីត​ខ្សែ​ប្រយុទ្ធ Real Madrid នៅ​តម្លៃ​ល្បាក់ ២២ លាន​ផោន

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mikel Arteta ហាក់​មើល​ឃើញ​ខ្លួន​ឯង​ខ្វះខាត​នៅ​តំបន់​ខាង​លើ ហេតុ​នេះ​ក៏​ដាក់​ក្រសែ​ភ្នែក​សម្លឹង​ទៅ​កីឡាករ​លើ​ទីផ្សារ​ដោះដូរ​កំពុង​បើក​ទ្វារ ដែល​មាន​អតីត​ខ្សែ​ប្រយុទ្ធ Real Madrid គឺ Borja Mayoral ស្ថិត​ក្នុង​តម្លៃ​ផ្ទេរ​ប្រហាក់ប្រហែល ២២ លាន​ផោន។

ក្លឹប Arsenal ពិបាក​រក​គ្រាប់​បាល់​ណាស់​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ជាក់ស្ដែង ៤ ប្រកួត​របស់​ពួក​គេ​មិន​ស្គាល់​ឈ្នះ ហើយ​ក៏​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ FA Cup ក្រោម​ថ្វី​ជើង​ Liverpool ថែម​ទៀត។ បើ​តាម​របាយការណ៍​ The Sun ចុះ​ផ្សាយ ក្លឹប​ខាង​លើ​កំពុង​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Getafe ហើយ​ចង់​ចរចា​ត្រឹម​ខែ​មករា​នេះ។

ក្លឹប​នៅ​ក្របខ័ណ្ឌ La Liga ឯ​ណោះ ក៏​កំពុង​រង់ចាំ​សំណើ​ចរចា​រវាង​ភាគី​ក្លឹប​ចង់​បាន​នៅ​ឯ Premier League តែ​តម្លៃ ២២ លាន អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ដ្បិត​ក្លឹប​មេ​ល្ហៀងៗ​ចង់​បាន​ដល់​ជិត ៤០ លាន តែ​ខាង​ក្លឹប​ចង់​បាន ជឿ​ថា​ខ្លួន​មាន​យុទ្ធវិធី​ក្នុង​ការ​ចរចា​រវាង​ក្លឹប​និង​កីឡាករ។

រំឭក​ឲ្យ​ដឹង​ថា Mayoral ធ្វើ​បាន​ល្អ​គួរ​សម​រដូវ​កាល ២០២៣/២៤ ត្រង់​សរុប​រក​បាន​ដល់​ទៅ ១២ គ្រាប់ នៅ​ពី​ក្រោម​តែ​តួ​លេខ​តារា​ឆ្នើម​អធិរាជ​ស Jude Bellingham ​ម្នាក់​ប៉ុណ្ណោះ ដែល​គេ​មាន​ដល់ ១៣ គ្រាប់ ឈរ​តំណែង Top Scorer ប្រចាំ​លីគ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]