Saturday, June 21, 2025
[the_ad_group id="102"]

អស់​ពី​ Hojlund ឥឡូវ Man United ចង់​បាន​ខ្សែ​បម្រើ Hjulmand ម្នាក់​បន្ថែម​ទៀត

កុំ​ច្រឡំ​ថា​នេះ​ជា​ឈ្មោះ​របស់ Rasmus Hojlund ផ្ទុយ​ទៅ​វិញ គឺ​មាន​អ្នក​ស្រដៀង​ឈ្មោះ​គ្នា តែ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Sporting Lisbon គឺ​ខ្សែ​បម្រើ Morten Hjulmand។ ការ​ដោះដូរ​ខាង​មុខ ក្លឹប​អង់គ្លេស MU ចង់​ចរចា​ដោះដូរ​ស្មើ ដោយ​ផ្តល់​ជូន​កីឡាករ​ខ្លួន​គឺ Facundo Pellistri ទៅ​ឲ្យ​ក្លឹប​ព័រទុយហ្គាល់។

នេះ Hjulmand របស់ Lisbon ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​តាម​មើល​យូរ​ណាស់​មក​ហើយ ដោយ​ចាប់​ចិត្ត​ចង់​សម្រេច​ការ​ជជែក​លឿន​បំផុត​នៅ​ខែ​មករា​នេះ ឬ​អាច​អូស​បន្លាយ​ដល់​រដូវ​ក្តៅ នា​បញ្ចប់​រដូវ​កាល ​តែ​ច្បាស់លាស់​មិន​បោះបង់​គោលដៅ​ខាង​លើ​ទេ។

ក្លឹប​ល្ហៀងៗ​បាន​បញ្ជូន​ក្រុម​ឃ្លាំ​មើល​កីឡាករ ទៅ​តាម​មើល​ខ្សែ​បម្រើ​រូប​នោះ ទាំង​នៅ​លីគ​ព័រទុយហ្គាល់ ទាំង​នៅ Europa League យ៉ាង​ហោច​ក៏ ៦ លើក​ហើយ​ដែរ។ យើង​កំពុង​រង់ចាំ​មើល តើ​ខាង Sporting សម្រេច​បែប​ណា សួរ​ថា​ដំណើរ​ចរចា​ដោះដូរ​ស្មើ​កីឡាករ​ទៅ​មក ពួក​គេ​ព្រម​ដែរ​ឬ​អត់? បើ​មិន​ព្រម​ទេ អាច​នឹង​ចាយ​លុយ​សុទ្ធ ចូល​ល្បាក់ ៦៩ លាន​ផោន។

គួរ​ឲ្យ​ដឹង​ថា កីឡាករ​ដាណឺម៉ាក​រួម​សញ្ជាតិ Hojlund មាន​វ័យ ២៤ ឆ្នាំ គេ​បាន​មក​រួមរស់​នៅ Sporting Lisbon ​នា​រដូវ​ក្តៅ ឆ្នាំ ២០២៣។ ស្ថិតិ​រដូវ​កាល​ថ្មី សរុប​ការ​ឈរ​ជើង ២៤ ប្រកួត ក៏​រក​បាន ១ គ្រាប់​និង Assist ២ លើក​ផង​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]