Friday, June 20, 2025
[the_ad_group id="102"]

កីឡាករសំខាន់ម្នាក់របស់ Spurs រំពឹងថាអាចត្រលប់មកជួយក្រុមវិញបាន ក្នុងជំនួបទល់ Man City

អ្នកចាត់ការក្លឹប Tottenham Hotspur លោក Ange Postecoglou ទំនងជាមាន James Maddison ក្នុងបញ្ជីក្រុមសម្រាប់ការប្រកួត FA Cup​ ទល់នឹង Manchester City នាសប្ដាហ៍ក្រោយ។

ខ្សែបម្រើប្រយុទ្ធរូបនេះ បានអវត្តមានពីទីលាន ដោយសារបញ្ហារបួសកជើង តាំងពីដើមខែវិច្ឆិកាមក ប៉ុន្ដែគេនឹងត្រលប់ទៅកាន់ទីលានប្រកួតវិញបាននាសប្ដាហ៍ក្រោយ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Telegraph។

នេះអាចជាឱកាសសម្រាប់ កីឡាករជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជុំទី៤ FA Cup ទល់នឹងក្រុមការពារជើងឯក។

Maddison ជាតួអង្គស្នូលសម្រាប់ Spurs តាំងពីផ្លាស់ពីក្លឹប Leicester City ក្នុងទីផ្សាររដូវក្ដៅ។ គេរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ និង assist ៥លើក ពីការបង្ហាញខ្លួន១១ប្រកួតនៅ Premier League មុនពេលអវត្តមាន៣ខែដោយសារបញ្ហារបួស៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]