Friday, June 20, 2025
[the_ad_group id="102"]

កូនប្រុសរបស់ Zidane ឪពុករបស់ខ្លួនអាចទៅដឹកនាំក្រុមបារាំងមួយនេះ ជាង PSG

ក្លឹប Paris Saint-Germain មានបំណងចង់បាន លោក Zinedine Zidane ទៅកាន់តួនាទីជាអ្នកចាត់ការនៅទីនោះ​ ជាច្រើនឆ្នាំ ហើយក៏បានទាក់ទងទៅកាន់បុរសជនជាតិបារាំង​ ជាច្រើនលើកផងដែរ ប៉ុន្ដែពួកគេទទួលបានចម្លើយអវិជ្ជមានត្រលប់ទៅវិញ។

នៅក្នុងសម្ភាសន៍មួយរបស់ Carre, កូនប្រុសរបស់លោកគឺ Luca Zidane បាននិយាយចំពោះលការលំបាករបស់ឪពុកខ្លួន ក្នុងការក្លាយជាអ្នកចាត់ការនៅក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស។

អ្នកចាំទីរបស់ក្លឹប Eibar រូបនេះបាននិយាយថា៖ “វាមិនឃាត់ឃាំងនោះទេ ក្នុងការនិយាយអំពីឪពុករបស់ខ្ញុំ ចូលរួមក្លឹប OM(Olympique Marseille)។ វាមិនមែនជាអ្វីដែលយើងនិយាយអំពីវាច្រើននោះទេ ខ្ញុំប្រាកដថា គាត់នឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អ្វីក៏ដោយដែលកើតឡើង យើងនឹងរីករាយ។ ប៉ុន្ដែការមើលឃើញគាត់នៅ PSG គឺពិតជាស្មុគស្មាញជាងនេះបន្ដិចហើយ”។

តាំងពីចាកចេញពីតំណែងជាអ្នកចាត់ការរបស់ Real Madrid នាខែឧសភា ឆ្នាំ២០២១រួចមក លោក Zidane មិនទាន់ទៅដឹកនាំក្រុមណាមួយនៅឡើយទេ បើទោះបីជាមានសំណើពីក្លឹបធំៗជាច្រើននៅអឺរ៉ុបក៏ដោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]