Monday, June 23, 2025
[the_ad_group id="102"]

Pulisic ឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ ២០២៣ របស់អាមេរិក

ខ្សែប្រយុទ្ធ Christian Pulisic របស់ក្លឹប AC Milan ត្រូវបានបោះឆ្នោតជាប់ជាកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំរបស់អាមេរិក ជាលើកទី៤ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍។

Pulisic បានតាមស្មើកំណត់ត្រារបស់អតីតតារាឆ្នើម Landon Donovan ក្នុងការគ្រងម្ចាស់ពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ ក្រោយឈ្នះពាននេះជាថ្មីនាឆ្នាំ២០២៣ ដោយកន្លងមក គេធ្លាប់ឈ្នះ៣លើករួចមកហើយ នាឆ្នាំ២០១៧ ២០១៩ និង ២០២១។

Pulisic ជាកីឡាកររ័យក្មេងបំផុត ដែលឈ្នះពាននេះច្រើនជាង៣លើក ជាកំណត់ត្រាដែលធ្លាប់កាន់កាប់ដោយ​ Clint Dempsey,​ Kasey Keller និង Donovan រវាងឆ្នាំ២០០៣ ដល់២០១០៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]