Sunday, June 22, 2025
[the_ad_group id="102"]

Juventus ទិញបានខ្សែការពារ Tiago Djalo ពី Lille តម្លៃ ៥,១ លានអឺរ៉ូ

ក្លិបអ៊ីតាលី Juventus បានបំពេញការចុះហត្ថលេខាលើខ្សែការពារ Tiago Djalo ពីក្លិប បារាំង Lille ក្នុងតម្លៃ ៣,៦លានអឺរ៉ូ បូករួមទាំងថ្លៃចំណាយផ្សេងៗទៀត ដែលតម្លៃអាចកើនឡើងដល់៥,១ លានអឺរ៉ូ។

កីឡាករសញ្ជាតិព័រទុយហ្កាល់ វ័យ ២៣ ឆ្នាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥-២៦ ។

Tiago Djalo ត្រូវបាន Juventus ចាប់អារម្មណ៍នាំយកមកចូលរួម ដោយមើលឃើញពីទម្រង់លេងរបស់គេ ដែលចូលចិត្តវាយលុក និងមានកាយសម្បទារឹងមាំ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ គេមានសមត្ថភាពខ្លាំងក្នុងការរក្សាបាល់ផងដែរ។

កីឡាករមានកម្ពស់ដល់១,៩០ម៉ែត្ររូបនេះ បានដុះដាលចេញពីក្លិបព័រទុយហ្កាល់ Sporting CP ហើយរូបគេធ្លាប់បានចូលរួមជាមួយក្លិបធំៗផ្សេងទៀតដូចជា AC Milan និង Lille។

រូបគេក៏បានរួមចំណែកឈ្នះពានរង្វាន់ Ligue 1 និង Trophée des Champions នៅរដូវកាល ២០២០-២១ ជាមួយ Lille មុនផ្លាស់មកចូលរួមជាមួយក្លិបរហស្សនាមសេះបង្កង់នេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]